
TNAOT News
· 2020-09-08
សម្លាប់មនុស្សនាំឱ្យកើតជាប្រេតកំបុតក្បាល
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #អ្នកពិឃាត# #ប្រេត# #ការសម្លាប់#
1616
មនុស្សជាសត្វមួយប្រភេទដែលលោកចាត់ថាជាសត្វពិសេសខុសពីសត្វដទៃ គឺពិសេសត្រង់ដឹងបាបបុណ្យ គុណ ទោស អាក្រក់ ល្អ មានប្រយោជន៍ និងឥតប្រយោជន៍ជាដើម ។ សត្វពិសេសអម្បាលដូចជាមនុស្សនេះ បើជនណាហ៊ានសម្លាប់ ជននោះនឹងមានទោសធ្ងន់យោនយកកំណើតកើតជាប្រេតក្នុងអបាយភូមិមិនខាន ។
កើតជាប្រេតព្រោះសម្លាប់មនុស្សបែបនេះមានឈ្មោះថា អសីសកពន្ធប្រេត គឺប្រេតឥតមានក្បាល មានតែដងខ្លួន ដែលពាក្យចាស់ពោលថា ខ្មោចកំបុតក ។ ប្រេតនោះមានភ្នែកនៅនឹងទ្រូង ហើយកំពុងអណ្តែតទៅឯអាកាស ត្រូវពពួកសត្វត្មាត ខ្លែងប្រមង់ដេញតាមចោមឆាបចឹកប្រេតនោះក៏ចេះតែស្រែកថ្ងូរ ឈឺផ្សរឥតល្ហែព្រោះផលកម្មរបស់ខ្លួន ។
ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វប្រេតនុះកាលពីដើមជាអ្នកពិឃាតមនុស្សនៅក្នុងក្រុងរាជគ្រឹះនេះឯង ហើយកំពុងរងទុក្ខវេទនារហូតមកដល់សព្វថ្ងៃ និងកំពុងដង្ហោយស្រែកហៅរកការសង្គ្រោះអំពីសំណាក់សប្បុរសទាំងឡាយក្នុងរដូវបុណ្យទាននេះ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង

តើអ្វីដែលបណ្ដាលឱ្យកើតជំងឺកញ្ជ្រឹល?

យោបល់ទាំងអស់ (0)