
TNAOT News
· 2020-09-12
វ៉ាក់សាំងកូវីដ ១៩ ៥០លានដូស ពីរុស្ស៊ី ចាប់ផ្តើមដឹកជញ្ជូនទៅប្រេស៊ីល ពីខែវិច្ឆិកាតទៅ
#ប្រទេសប្រេស៊ីល# #ជំងឺកូវីដ ១៩# #វ៉ាក់សាំង Sputnik V# #ប្រទេសរុស្ស៊ី# #សុខភាព# #ជំងឺ# #វ៉ាក់សាំង#
10171
រដ្ឋ Bahia នៅប្រេស៊ីល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ Sputnik V របស់រុស្ស៊ី ដំណាក់កាលទី ៣ និងត្រៀមទិញដល់ទៅ ៥០លានដូស ដើម្បីប្រើប្រាស់ក្នុងទីផ្សារប្រទេសខ្លួន។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់រដ្ឋ Bahai។
វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់រុស្ស៊ី បានចាប់ផ្តើមអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្រ្ត នៃវិទ្យាស្ថានស្រាវជ្រាវ Gamaleya ក្នុងទីក្រុងម៉ូស្គូ និងទទួលសិទ្ធិចែកចាយលើទីផ្សារពិភពលោក ដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF ហើយកាលពីខែមុន ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋ Paraná ប្រទេសប្រេស៊ីល ដើម្បីតេស្តលើប្រសិទ្ធភាពវ៉ាក់សាំងរុស្ស៊ីផងដែរ។
យោងតាម RDIF រដ្ឋាភិបាលរុស្ស៊ី នឹងលក់វ៉ាក់សាំងប្រឆាំងកូវីដឈ្មោះ Sputnik-V របស់ខ្លួនចំនួន ៥០លានដូស ទៅឲ្យរដ្ឋ Bahia។
លោក Rui Costa អភិបាលរដ្ឋ Bahia ក៏បាននិយាយដែរថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងសប្តាហ៍នេះ តម្រូវឲ្យមានការសាកល្បងជាមុន ដោយរដ្ឋរបស់លោក នឹងទទួលវ៉ាក់សាកល្បង ៥០០ដូស ក្នុងពេលឆាប់ៗខាងមុខ សម្រាប់ធ្វើតេស្តពីប្រសិទ្ធភាពឲ្យបានច្បាស់លាស់។
តាមការគ្រោងទុក វ៉ាក់សាំងដែលប្រេស៊ីលទិញពីរុស្ស៊ី នឹងចាប់ផ្តើមដឹកជញ្ជូនទៅរដ្ឋ Bahai ចាប់ពីខែវិច្ឆិកាតទៅ ក្រោយទទួលបានការយល់ព្រមពីការិយាល័យនិយតករប្រទេសនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីសំណាក់ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រីដែលមានបុគ្គលិកលក្ខណៈទាំង ៥ យ៉ាងនេះ ជានារិល្អ ជីវិតទទួលបានពរជ័យក៏ច្រើនដែរ

ស្រីៗ បើសង្សារ ឬប្ដីរបស់អ្នកចេញសញ្ញាទាំងនេះមក គួរតែបញ្ឈប់ទំនាក់ទំនង ហើយដើរចេញទៅ នៅបន្ត ក៏គ្មានប្រយោជន៍ដែរ មានតែឈឺចាប់កាន់តែខ្លាំង

ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា

ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

យោបល់ទាំងអស់ (0)