
TNAOT News
· 2020-09-12
វិធីសាស្ត្រសំខាន់ដែលមហាសេដ្ឋីធំៗប្រើដើម្បីដឹកនាំការប្រជុំនីមួយៗ
#មហាសេដ្ឋី# #Steve Jobs# #អាជីវកម្ម# #សង្គម# #ការប្រជុំ#
2535
ការចូលរួមប្រជុំជាផ្នែកមួយនៃការងារគ្រប់វិស័យ ប៉ុន្តែអ្នកដឹកនាំក្នុងវិស័យអាជីវកម្មមួយចំនួនគិតថាវាជាការខ្ជះខ្ជាយពេលវេលា ។ ជាទូទៅ កិច្ចប្រជុំដែលមិនល្អជាកិច្ចប្រជុំដែលមានបញ្ហាផ្នែករបៀបវារៈ បទបញ្ជា និងការមានអ្នកចូលរួមច្រើនពេក ។
ក្រៅពីការមានសមត្ថភាពដឹកនាំអាជីវកម្មហើយ មហាសេដ្ឋីមួយចំនួនមានជំនាញក្នុងការដឹកនាំកិច្ចប្រជុំដោយមានប្រសិទ្ធភាពខ្ពស់ ។ ខាងក្រោម គឺជាវិធីសាស្ត្រដែលពួកគេប្រើដើម្បីសម្រេចបានចំណុចនេះ៖
១. លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ទាមទារឲ្យមនុស្សត្រៀមខ្លួនឲ្យបានល្អ
នាយកប្រតិបត្តិរបស់ Tesla និង SpaceX រូបនេះទាមទារខ្ពស់ណាស់ពីអ្នកដែលលោកធ្វើការជាមួយ ។ លោកធ្លាប់បញ្ឈប់ការងារមនុស្សជាច្រើនដែលមិនបានបញ្ចប់កិច្ចការមុនពេលកំណត់ ។ ដូច្នេះ អ្នកដែលចូលរួមប្រជុំជាមួយលោកត្រូវតែត្រៀមខ្លួនបានល្អ ។
លោកធ្លាប់បានប្រាប់ឲ្យមនុស្សដើរចេញពីអង្គប្រជុំប្រសិនបើពួកគេមិនមានតម្លៃអ្វីផ្តល់ទៅអ្នកចូលរួមទេ ដែលធ្វើឲ្យកិច្ចប្រជុំមានរយៈពេលខ្លី ។ លើសពីនេះទៅទៀត លោកមិនចូលចិត្តមានការប្រជុំច្រើនដងពេកទេ លុះត្រាតែមានកិច្ចការបន្ទាន់ខ្លាំង ។
២. អ្នកស្រី ស្សឺលី សេនប៊ើក (Sharyl Sandberg) គោរពតាមរបៀបវារៈ
អ្នកស្រីចូលចិត្តកាន់សៀវភៅកំណត់ត្រាមួយជាប់ខ្លួនរាល់ពេលមានកិច្ចប្រជុំ ។ កំណត់ត្រានោះមានកត់ជាចំណុចសំខាន់ៗដែលអ្នកស្រីចង់លើកឡើងមកពិភាក្សា និងសកម្មភាពដែលអ្នកស្រីចង់មើលឃើញ ។ អ្នកស្រីនឹងឆូតវាចោលម្តងមួយៗ រហួតដល់អស់អ្វីដែលបានកត់ក្នុងសៀវភៅនោះ ។
៣. លោកមហាសេដ្ឋី ស្ទីវ ចបស៍ (Steve Jobs) មិនចូលចិត្តឲ្យមានអ្នកចូលរួមច្រើនទេ
លោក ចបស៍ បានដឹកនាំក្រុមហ៊ុន Apple ឲ្យក្លាយជាក្រុមហ៊ុនដែលមានតម្លៃជាងគេលើលោក ។ លោកបានដឹកនាំការប្រជុំតូចៗ និងមិនចូលចិត្តការប្រជុំដែលមានមនុស្សចូលរួមច្រើនពេកទេព្រោះមានគំនិតច្រើនពេកក្នុងបន្ទប់អាចធ្វើឲ្យរឿងស្មុគស្មាញ ។
៤. លោក ចេរ៉ាមី ស្តុផលមេន (Jeremy Stoppelman) ជួបមនុស្សម្នាក់ម្តង
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yelp នេះតែងតែជួបមនុស្សដែលធ្វើការក្រោមលោកផ្ទាល់ម្នាក់ម្តងៗជារៀងរាល់សប្តាហ៍ ។ លោកគិតថាការស្តាប់មនុស្ស និងស្តាប់ពីបញ្ហារបស់ពួកគេមិនថាជាបញ្ហាផ្ទាល់ខ្លួន ឬក្នុងការងារទេ ជួយសម្រាយបញ្ហាស្មុគស្មាញក្នុងស្ថាប័នការងារ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកឧត្តម លី ធុជ ដឹកនាំកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់ UN-ESCAP

ពួតដៃជាមួយ "បេះដូង" នៃយុវជន ដើម្បីស្ម័គ្រចិត្តបម្រើព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

សេចក្ដីទុក្ខក្នុងជីវិតមាន ៣ យ៉ាង ដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

យោបល់ទាំងអស់ (0)