
TNAOT News
· 2020-09-15
គ្រោះថ្នាក់លើទឹក! កាណូត២គ្រឿងពន្លះគ្នាពេញទំហឹងឆក់យកជីវិតមនុស្ស
#កាណូត# #អ្នកបើកកាណូត# #ជនរងគ្រោះ# #សង្គម# #ព័ត៌មានសង្គម# #សាកសព#
3216
ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីគ្រោះចរាចរណ៍ផ្លូវទឹកមួយបានកើតឡើងរវាងកាណូតស្មាច់ និងកាណូតស្មាច់២គ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឱ្យភាគីអ្នកបើកកាណូតម្ខាងត្រូវបាត់បង់ជីវិត និងម្ខាងទៀតរត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោមអូរប្រាំជាន់ ស្ថិតនៅចុងភូមិតាច្រនៀង ឃុំកំពង់ ឃ្លាំង ស្រុកសូទ្រនិគម។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ រឿម ប៉ូ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិព្រែកស្រម៉ោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម (បាត់បង់ជីវិត) ចំណែកម្ខាងទៀត ឈ្មោះ ព្រុំ ឆាន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាអួស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម (រត់គេចខ្លួនបាត់)។
បើតាមការបញ្ជាក់ពីមន្ត្រីនគរបាលស្រុកសូទ្រនិគម បានឱ្យដឹងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកញ្ញានេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយបានកើតឡើងកាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ កញ្ញា នៅចំណុចក្រោមអូរប្រាំជាន់ ស្ថិតក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម គឺរវាងកាណូតម៉ាកកាវ៉ា សំបកស្មាច់ បានបុកគ្នាជាមួយកាណូតម៉ាកដូចគ្នា បណ្ដាលឱ្យអ្នកបើកកាណូតម្ខាងត្រូវបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកកាណូតម្ខាងទៀតបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ។
ប្រភពដដែលបន្តថា ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ខាងលើនេះ គឺមកពីបើកបរពេលមេឃងងឹត គ្មានភ្លើង ហើយបើកក្នុងល្បឿនលឿនទៀត ដោយខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យមានគ្រោះថ្នាក់រវាងកាណូត២គ្រឿងបុកគ្នា បណ្តាលឱ្យភាគីម្ខាងបាត់បង់ជីវិត និងភាគីម្ខាងទៀតរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ កាណូតជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកប៉ុស្តិ៍រដ្ឋបាលនគរបាលកំពង់ឃ្លាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អនុវត្តន៍គោលការណ៍ទាំង ៣ ជួយឱ្យជីវិតបានស្ងប់សុខ និងកាន់តែល្អប្រសើរ

តើផ្លែឈឺរីមានអត្ថប្រយោជន៍អ្វីខ្លះ?

ទឹកចិត្តប្រពៃ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមដោយផ្ទាល់ក្នុងពិធីបូជាសពកីឡាបាល់ទាត់ ទេស សម្បត្តិ

មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

យោបល់ទាំងអស់ (0)