
TNAOT News
· 2020-09-15
សម្រេចប្រយោជន៍បច្ចុប្បន្នដោយការព្យាយាមទាំង៤
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #អំពើបាប# #ការព្យាយាម# #ប្រយោជន៍#
951
កិច្ចការអ្វីៗដែលអាចសម្រេចផលល្អ លុះណាតែបុគ្គលព្យាយាមធ្វើប្រកបដោយអង្គ៤ដោយបរិបូណ៌គឺៈ
១- សេចក្តីព្យាយាម ប្រយ័ត្នការពារ មិនឱ្យអំពើបាប អំពើអកុសល ពំពើអាក្រក់ បញ្ហានានា ដែលមិនទាន់កើត កុំឱ្យកើតឡើងបាន ។
២- សេចក្តីព្យាយាមលះបង់ ឬកម្ចាត់បំផ្លាញអំពើបាបអកុសល អំពើអាក្រក់ និងបញ្ហានានាដែលកើតឡើងហើយ ឱ្យអស់ទៅវិញ ។
៣- ព្យាយាមចម្រើន បង្កើតបង្កើននូវអំពើល្អ កុសលបុណ្យ សេចក្តីសុខដែលមិនទាន់កើតមានឱ្យមានឡើង ។
៤- ព្យាយាមរក្សា អភិរក្ស ការពារគ្រប់គ្រង ថែទាំកុសលធម៌ សេចក្តីល្អ សេក្តីសុខ ដែលកើតឡើងហើយ ឬដែលកំពុងមាននោះឱ្យគង់វង្ស និងរឹតតែចម្រើនឡើងៗថែមទៀត ។
ព្យាយាមទាំង៤នេះអ្នកប្រាជ្ញឱ្យនាមថាជាធម៌នាំឱ្យកើតប្រយោជន៍បច្ចុប្បន្នភ្លាមៗ មិនចាំបាច់រង់ចាំជាតិក្រោយនោះទេ ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្នជៀសវាងការពុលអាហារ ឬស្រាស នាឱកាសបុណ្យចូលឆ្នាំខ្មែរ

គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក

សញ្ញា ៣ យ៉ាងដែលបង្ហាញថាកូនរបស់អ្នកនឹងក្លាយជាក្មេងមិនល្អពេលដែលធំឡើង

ធ្វើជាមនុស្សប្រុសត្រូវចេះប្រកាន់ខ្ជាប់អត្តចរិត៣យ៉ាងនេះ ទើបគ្រួសារអាចមានសុភមង្គល

យោបល់ទាំងអស់ (0)