
TNAOT News
· 2020-09-16
កូវីដបានសម្លាប់បុគ្គលិកពេទ្យអស់ច្រើនជាង១៥០នាក់ តាំងពីខែមិនាមកដល់ពេលនេះ
#បុគ្គលិក# #COVID-19# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#
5039
តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសាររបស់ប្រទេសឥណ្ឌា បានប្រកាសថា បុគ្គលិកសុខាភិបាល ១៥៥នាក់បានស្លាប់ដោយសារជម្ងឺកូវីដ១៩ រាប់តាំងពីខែមិនាមក។
ក្រសួងបានចេញផ្សាយទិន្នន័យស្តីពីការស្លាប់របស់បុគ្គលិកសុខាភិបាលកាលពីថ្ងៃអង្គារ ដើម្បីផ្តល់ការធានារ៉ាប់រងដល់ក្រុមគ្រួសារជនរងគ្រោះ។ រដ្ឋ Maharashtra មានចំនួនអ្នកស្លាប់ជាបុគ្គលិកសុខាភិបាលខ្ពស់ជាងគេ ដោយមានចំនួន ២១នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ៦នាក់។
ភាគច្រើននៃការស្លាប់គឺស្ថិតក្នុងចំណោមបុគ្គលិកថែទាំសុខភាព បុគ្គលិកសុខាភិបាលពហុមុខងារ និងគិលានុបដ្ឋាយិកាជំនួយ។ វេជ្ជបណ្ឌិតសរុបចំនួន ៦៤ នាក់បានស្លាប់ដោយសារជម្ងឺនេះ នៅទូទាំងប្រទេសឥណ្ឌាចាប់តាំងពីខែមីនា។
ប្រទេសឥណ្ឌាបានឃើញការកើនឡើងជាលំដាប់នៃចំនួនករណីវីរុសដែលបានបញ្ជាក់។ កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានកត់ត្រាករណីថ្មីជាង ៨៣,០០០ករណី ដែលធ្វើឱ្យចំនួនអ្នកជម្ងឺនៅទូទាំងប្រទេសឥណ្ឌាសរុបកើនដល់ ៤.៩ លាននាក់៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង

តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង

ហេតុផលទាំង ៧ យ៉ាងនេះហើយ ដែលធ្វើឱ្យស្រីៗសម័យនេះ កាន់តែខ្លាចជីវិតគូ មិនចង់រៀបការ

គ្រោះរញ្ជួយដីកម្រិត ៦.៣រុិចទ័រ វាយប្រហារកោះ Talaud របស់ប្រទេសឥណ្ឌូណេស៊ី

យោបល់ទាំងអស់ (0)