បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-16

ការធ្វើតេស្តរកកូវីដខ្នាតធំនៅហុងកុងរកឃើញអ្នកផ្ទុក ៣៨នាក់

#អ្នកផ្ទុក# #Sophia Chan# #សង្គម# #ការធ្វើតេស្ត# #នយោបាយជាតិ#

4260

ហុងកុង ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋាភិបាលហុងកុងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានរកឃើញករណីថ្មីចំនួន ៣៨ករណី​ បន្ទាប់ពីបានពិនិត្យលើមនុស្ស ១.៧៨លាននាក់ ក្នុងកំឡុងពេលធ្វើតេស្តរកកូវីដខ្នាតធំរយៈពេល២សប្តាហ៍។

មន្ត្រីសុខាភិបាលបានអនុវត្តការធ្វើតេស្តនេះនៅចន្លោះថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែកញ្ញា។ រដ្ឋលេខាធិការស្បៀងអាហារនិងសុខភាព លោកស្រី Sophia Chan បាននិយាយកាលពីថ្ងៃអង្គារថា ក្នុងអំឡុងពេលកម្មវិធីសាកល្បងសហគមន៍មានមនុស្ស ៤២នាក់ បានធ្វើតេស្តវិជ្ជមានប៉ុន្តែមនុស្ស ៥នាក់ បានធ្វើតេស្តវិជ្ជមានមុនពេលចាប់ផ្តើមធ្វើតេស្តដោយអាជ្ញាធរ។

ហុងកុងបានចំណាយ ៦៨លានដុល្លារ សម្រាប់ការធ្វើតេស្តទ្រង់ទ្រាយធំ នេះបើយោងតាមរដ្ឋលេខាធិការក្រសួងមុខងារស៊ីវិល​ លោក Patrick Nip ដែលក្នុងនោះ ៤៧លានដុល្លារ ត្រូវបានចំណាយទៅលើបុគ្គលិកគាំទ្រផ្នែកវេជ្ជសាស្ត្រនិងតេស្ត។

ទីក្រុងបានផ្តល់ការធ្វើតេស្តឥតគិតថ្លៃដល់ប្រជាជនទាំងមូលជាង ៧លាននាក់នៅក្នុងកម្មវិធី។ គេបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចំនួនសូន្យ ដោយមានករណីនាំចូលចំនួន ៤ កាលពីថ្ងៃអង្គារ។

យោងតាមមជ្ឈមណ្ឌលការពារសុខភាពបានឱ្យដឹងថា ហុងកុងបច្ចុប្បន្នមានករណីឆ្លងវីរុសនេះចំនួន ៤,៩៧៦នាក់ និងមានអ្នកស្លាប់ចំនួន ១០១នាក់៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)