
TNAOT News
· 2020-09-19
ទាំង៤នាក់ម្តាយ ឪពុក និងកូន ត្រូវរថយន្តបុកបណ្តាលឱ្យរបួសធ្ងន់
#ប្រាសាទបាគង# #របួសធ្ងន់# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ#
3798
ខេត្តសៀមរាប ៖ នៅវេលាម៉ោង១៦ និង០៥នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាម៉ារីបាឡែន និងម៉ូតូនៅកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិចផ្លូវចូលប្រាសាទបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលធ្វើឱ្យមានរបួសធ្ងន់ស្រាលទាំង៤នាក់ម្តាយ ឳពុក និងកូន ។
តាមសាក្សីដែលបានឃើញក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានឲ្យដឹងថា មានរថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AK១៤០០ ដែលបានបើកបរស្របទិសគ្នាជាមួយម៉ូតូ មកពីទិសដៅខាងកើតទៅទិសខាងលិច ហើយបានរ៉េចង្កូតចូលទៅគន្លងផ្លូវម៉ូតូផ្នែកខាងស្តាំទៅប៉ះម៉ូតូពាក់ផ្លាកលេខឧត្តរមានជ័យ 1D5847 បានដួលខ្ទេតចម្ងាយ៥ ម៉ែត្រទៅម្ខាងផ្លូវមានឌុបគ្នា៤នាក់ ដែលឱពុកជាអ្នកបើកម៉ូតូ រួមនឹងប្រពន្ធកូន២នាក់ បានធ្វើឱ្យរងរបួសធ្ងន់ស្រាលទាំងបួននាក់តែម្តង ។
ក្នុងសកម្មភាពនោះដែរ អ្នកបើកបររថយន្តបង្កដែលមានអ្នករួមដំណើរក្នុងរថយន្តមានស្រីប្រុសចំនួន០៥នាក់ ក៏មានបញ្ចេញនូវអកប្បកិរិយាមិនសមរម្យជាមួយកម្លាំងសមត្ថកិច្ច និង ជនរងគ្រោះ ដោយមិនទទួលពីកំហុសរបស់ខ្លួនដែលបានបើកបររំលោភទៅលើគន្លងផ្លូវម៉ូតូ ផ្នែកខាងស្តាំដៃខ្លួនឡើយ ។
ចំពោះជនរងគ្រោះជាប្រពន្ធ និងកូនត្រូវបានបងប្អូនអ្នកដំណើរបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយមានសភាពធ្ងន់ធ្ងរ រីឯប្តីត្រូវបានរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យឯកជនផងដែរ ។
បើតាមប្រភពពីកម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះមកធ្វើការពិនិត្យ វាស់វែង ធ្វើកំណត់ហេតុ ព្រមទាំងបាននាំយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនក្នុងក្រុងសៀមរាប ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាទាំង ៦ បង្ហាញថា អ្នកជាមនុស្សល្អ មានគុណធម៌ អ្នកណាបានស្គាល់ពិតជាសំណាងណាស់

មនុស្សស្រីដែលមានបុគ្គលិកលក្ខណៈទាំង ៥ យ៉ាងនេះ ជានារិល្អ ជីវិតទទួលបានពរជ័យក៏ច្រើនដែរ

តម្លៃថោក ស្រួលរកទិញ សណ្តែកដីជាគ្រាប់ធុញ្ញជាតិមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោ 10 ដង ជាប់ជាគ្រាប់ធុញ្ញជាតិល្អបំផុតចំពោះសុខភាព

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

យោបល់ទាំងអស់ (0)