
TNAOT News
· 2020-09-19
អគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រជ្រលក់ក្រណាត់ នៅសង្កាត់១ ក្រុងព្រះសីហនុ មិនទាន់រលត់នៅឡើយ
#ភ្លើងឆេះរោងចក្រ# #ឆេះរោងចក្រនៅខេត្តព្រះសីហនុ# #មិនទាន់រលត់# #សង្គម# #ព័ត៌មានសង្គម#
11156
ព្រះសីហនុ៖ បើតាមការអះអាងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យបានឆាប់ឆេះទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្រុម៣៥ ភូមិ៣ ទំនប់រលក ក្នុងសង្កាត់១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ពេលនេះមិនទាន់រលត់នៅឡើយនោះទេ ។
លោកជួន ណារិន្ទ បានបញ្ជាក់ទៀតថា បច្ចុប្បន្នរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ,កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ។ ប៉ុន្តែដោយសារតែក្នុងរោងចក្រនោះ មានអំបោះ ក្រណាត់ ទើបពិបាកក្នុងការពន្លត់ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា សមត្ថកិច្ចកំពុងសហការគ្នាបាញ់ពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ ក្នុងការដឹកនាំពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុផងដែរ ៕ដោយ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ខេត្ត២នៅភាគខាងជើងប្រទេសថៃ រងគ្រោះរញ្ជួយដីកម្រិត ១.៦រ៉ិចទ័រ

កាំភ្លើងខ្លីដ៏ប្រណិត របស់អធិរាជបារាំង លោក Napoleon លក់ក្នុងតម្លៃ ១,៨៣ លានដុល្លារ

តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

យោបល់ទាំងអស់ (0)