
TNAOT News
· 2020-09-20
ភ្ជុំបិណ្ឌ៖ ពលរដ្ឋបួងសួងសូមឲ្យ កូវីដ ១៩រលត់ទៅ
#COVID-19# #ភ្ជុំបិណ្ឌ# #សង្គម# #សេដ្ឋកិច្ចជាតិ#
3977
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរទើបបានបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល១៥ថ្ងៃនៅថ្ងៃទី១៧កញ្ញា ដែលជាថ្ងៃភ្ជុំធំ។ ជាទំនៀបទម្លាប់ ពិធីបុណ្យនេះប្រជាពុទ្ធបរិស័ទ ប្រារព្ធធ្វើឡើង ឧទ្ទិសកុសលផលបុណ្យ ជូនញាតិសន្តានដែលមានមាតាបិតា ដែលបានចែកឋានទៅកាន់លោកខាងមុខ និងសូមសេចក្តីសុខ សេចក្តីចម្រើនកើតមានសម្រាប់ខ្លួន និងក្រុមគ្រួសារ រួមនឹងសង្គមជាតិ ផងដែរ។
ដោយសារឆ្នាំនេះសកលលោកក៍ដូចប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ពលរដ្ឋបានសូមឲ្យជំងឺដែលបង្ករផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិមួយនេះ ឆាប់រលត់រលាយពីកម្ពុជា ដើម្បីឲ្យពួកគាត់អាចប្រកបរបរទទួលទាន បានជាធម្មតាវិញ។
កូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការរកចំណូលពលរដ្ឋ បានធ្វើពលរដ្ឋខ្លះមិនបានធ្វើបុណ្យពេញលេញនោះទេ នៅក្នុងរដូវភ្ជុំបុណ្យឆ្នាំនេះ។ លោកម៉ៅ សំណាល់ ពលរដ្ឋម្នាក់បាននិយាយថា រដូវភ្ជុំឆ្នាំនេះ គាត់បានទៅវត្តតែបីដងប៉ុណ្ណោះ ដោយសារគាត់ជួបបញ្ហាជីវភាពធ្ងន់ធ្ងរ។ លោកថា ជំងឺកូវីដ១៩ បានធ្វើរបររត់ម៉ូតូកង់បីរបស់លោក រកចំណូលផ្គត់ផ្គង់គ្រួសារមិនបាន នៅពេលដែលលោកបានជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ជិតមួយម៉ឺនដុល្លារនោះ។
“ខ្ញុំបានខ្ចីគ្រឹះស្ថានហិរញ្ញវត្ថុចំនួនពីរ ក្នុងប្រាក់ជិត១ម៉ឺនដុល្លារនោះ។ គ្រឹះស្ថានមួយខ្ញុំខ្ចី៥ពាន់ មួយទៀតខ្ញុំខ្ចី៤ពាន់ដុល្លារ ដើម្បីធ្វើផ្ទះនិងទិញកង់បី។ ប៉ុន្តែពេលកូវីដ១៩មកដល់ ខ្ញុំមិនអាចរកប្រាក់ តាមរយៈរបររត់កង់បីនោះឡើយ” ។លោកសំណាល់ រៀបរាប់ដោយភ្នែកសម្លឹងទៅម៉ូតូកង់បីរបស់គាត់ ដែលបញ្ឈរចោល ហើយគាត់មកធ្វើជាសន្តិសុខប្រចំាហាងកាហ្វេមួយ នៅក្នុងថ្ងៃភ្ជុំ ដើម្បីបានប្រាក់ខ្លះទិញម្ហូបអាហារទទួលទាន។
លោកបានបញ្ជាក់ថាជារៀងរាល់ខែ លោកបានត្រូវរកប្រាក់ជាង៣០០ដុល្លារដើម្បីបង់ឲ្យធនាគារ។ លោកអះអាងថា លោកមិនបានទៅរកសេវារៀបចំឥណទានឡើងវិញនោះទេ ដោយលោកបានគិតថា “ការបង់ប្រាក់ឲ្យគេនៅ តែបង់ដដែលហើយ យន្តការនោះមិនបានជួយអ្វីជាដំកំភួនឡើយ”។
នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ លោកបានបួងសួងសុំឲ្យជំងឺកូវីដ១៩ ឆាប់រលាយរលត់ពីកម្ពុជា ដែលអាចឲ្យលោកមានឱកាសវិល ទៅរកចំណូលជាប្រក្រតីវិញ។
ពលរដ្ឋម្នាក់ទៀត ដែលបានអញ្ជើញទៅវត្តនៅក្នុងថ្ងៃភ្ជុំធំដែលលោកបាននិយាយថា ក្រៅពីការបួងសួងសូមសេចក្តីសេចក្តីចម្រើនសម្រាប់ក្រុមគ្រួសារហើយ លោកបានបួងសួងសូមឲ្យសង្គមកម្ពុជា គេចផុតបានឆាប់ៗនេះពីជំងឺកូវីដ១៩។ បុរសដែលមានវ័យជាង៥០ឆ្នាំ និយាយថា ពលរដ្ឋជាច្រើនបានជួបបញ្ហាសេដ្ឋកិច្ច ប៉ុន្តែនៅតែធ្វើបុណ្យទានដដែលពីព្រោះនេះជាប្រពៃណី តំាងពីដូនតាមក៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (58)
មិត្ត556710576
· 2020-09-26
who wouldn't
ព័ត៏មានទូទៅ
· 2020-09-23
🤔🤔🤔
មិត្ត684085567
· 2020-09-23
🤗🤗
Navy SN
· 2020-09-23
😙
SOTHAN
· 2020-09-23
😀😁😊
មិត្ត404200257
· 2020-09-23
🙏🙏🙏🙏🙏
Heng SokLay
· 2020-09-23
good
ToLa Lay
· 2020-09-23
good
មិត្ត402850706
· 2020-09-22
😍
ID77035812
· 2020-09-21
😎😎🤗🤗😎😎
ID77035812
· 2020-09-21
🤗🤗😎🤗🤗
មិត្ត327436245
· 2020-09-21
🤗🤗😎🤗🤗
មិត្ត327436245
· 2020-09-21
😎😎🤗😎😎
មិត្ត354684070
· 2020-09-21
😙😙😙😙😙😙😙
មិត្ត354684070
· 2020-09-21
😙😙😙😙😙
- 1
- 2
- 3
- 4
ទៅកាន់