
TNAOT News
· 2020-09-21
ចាប់ខ្លួនច្រើនរយនាក់ ក្នុងបាតុកម្មរបស់នារីនៅបេឡារុស
#បាតុកម្ម# #សង្គម# #បេឡារុស# #ចាប់ខ្លួន# #នយោបាយជាតិ#
1881
ប្រទេសបេឡារុស ៖ ប៉ូលិសបេឡារុស កាលពីថ្ងៃទី១៩កញ្ញា បានចាប់ខ្លួនមនុស្សច្រើនរយនាក់ ក្នុងឱកាសនៃការហែក្បួនបាតុកម្មរបស់នារីនៅទីក្រុងមីនស្ក៏ ប្រឆាំងប្រធានាធិបតី លោកអាឡិចសាន់ដ្រ៏លូកាឆេនកូ។
នារីប្រមាណជា២.០០០នាក់បានលើកគ្នាដើរហែក្បួន ដោយលើកទង់ពណ៌សនិងក្រហមជាទង់របស់ពួកប្រឆាំង។ ប៉ូលិសបានរាំងការហែក្បួននោះហើយចាប់ខ្លួន បាតុករច្រើនរយនាក់។ កងកម្លាំងប៉ូលិសដែលខ្លះស្លៀកពាក់ខ្មៅ និងខ្លះទៀតស្លៀកពាក់ឯកសណ្ឋានគគី ហើយប៉ូលិសខ្លះទៀតស្លៀកពាក់ស៊ីវិលនិងពាក់ម៉ាស បានចូលរួមក្នុងការចាប់ខ្លួនពួកបាតុករ។ អង្គការការពារសិទ្ធិមនុស្សVIASNA បានចេញផ្សាយតាមបណ្ដាញសង្គមពីឈ្មោះរបស់នារី ៣១៧នាក់ដែលត្រូវចាប់ខ្លួននៅទីក្រុងមីនស្ក៏។
បាតុកម្មនោះជាបាតុកម្មមួយបន្ទាប់ពីបាតុកម្មមួយចំនួន របស់នារីនៅបេឡារុសដើម្បីទាមទារ ឲ្យប្រធានាធិបតីដែលកាន់អំណាចចាប់តាំងពី២៦ឆ្នាំមកហើយ ចាកចេញពីអំណាច ក្រោយលោកជាប់ឆ្នោតជាថ្មីទៀត ក្នុងការបោះឆ្នោតដែលពួកប្រឆាំងអះអាងថា ពោរពេញដោយការក្លែងបន្លំ។ មុនបាតុកម្មនោះប្រមុខពួកប្រឆាំង លោកស្រីSVETTANA TIKHANOVASKAIA ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសលីទុយអានី បានសរសើរនារីក្លាហានរបស់បេឡារុស៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បណ្តុំព័ត៌មានថ្មីៗ ឬTNAOT Update ប្រចាំថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥

ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

រៀនតាមច្បាប់សត្វក្អែក! ឪពុកម្ដាយដែលចាស់ៗ ពេលរស់នៅជាមួយនឹងកូនៗ ឬចៅ អ្នកត្រូវរៀនតាមច្បាប់សត្វក្អែក ទើបជីវិតអ្នកបានស្កប់សុខ និងមានសំណាង

រូបរាងមិនកំណត់គ្រប់យ៉ាងទេ ស្ត្រីដែលមាននិស្ស័យទាំង៣នេះមានភាពរុងរឿងខ្លាំងណាស់សម្រាប់ស្វាមីនិងកូន

យោបល់ទាំងអស់ (24)
មិត្ត556710576
· 2020-09-27
ohh
Mss LyLy1
· 2020-09-22
😮😮
Leng Sereyrath
· 2020-09-22
👍
អ៊ុល សំណាង
· 2020-09-22
😮
មិត្ត247457885
· 2020-09-22
😍😍
ជ័យ ពិសិដ្ឋ
· 2020-09-22
😪😪😪😪😪😪😪
Yorng Sa Rith
· 2020-09-22
🤐😐😘
TA SVETH
· 2020-09-21
🤔🤔🤔🤔
សុភាពកូនខ្មែរ
· 2020-09-21
😮😮😮😮
មិត្ត254465311
· 2020-09-21
jj966809063
មិត្ត895127485
· 2020-09-21
,☺️😊😊😊
មិត្ត895127485
· 2020-09-21
😍😍😍
ENG LYDA
· 2020-09-21
😐😐😐😐
មិត្ត20341843
· 2020-09-21
😮😮
W A MI Cambodia
· 2020-09-21
good
- 1
- 2
ទៅកាន់