
TNAOT News
· 2020-09-21
តៃកុងងោកមួយភាំង អន្តរាយដល់មនុស្សជិត២០នាក់
#អ្នកបើកបរ# #សង្គម# #រថយន្តឈ្នួល# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ#
5690
ខេត្តសៀមរាប ៖ រថយន្តឈ្នួលម៉ាកសាំយ៉ុងចំណុះ១៥កៅអីមួយគ្រឿង ដឹកអ្នកដំណើរពេញមានប្រុសមានស្រីក្មេងចាស់ ដោយសារអ្នកបើកបរងោកមួយភាំង ក៏រេចង្កូតទៅបុកម៉ូតូកង់បីកែច្នៃពេញទំហឹង បណ្តាលឱ្យធ្លាក់ទៅម្ខាងផ្លូវខ្ទាតមនុស្សចេញពីក្នុងរថ យន្តរដូករណែលពេញផ្លូវស្លាប់ក្មេងអាយុ២ឆ្នាំម្នាក់ និងរបួសធ្ងន់ស្រាល១៧នាក់ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ធ្វើអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបើកបរ រីឯអ្នករងរបួសទាំងអស់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពួក ។
ហេតុការណ៍គ្រោះថ្នាក់គួរឱ្យរន្ធត់នេះ កើតឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅវេលាម៉ោងប្រមាណ៧និង៤៥នាទីយប់ នៅលើផ្លូវជាតិលេខ៦ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥១និងលេខ៣៥២ ក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ។លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុក បានឲ្យដឹងថា រថយន្តសាំយ៉ុងចំណុះ១៥កៅអីនេះ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២M-៤៤០៦ អ្នកបើកបរឈ្មោះ ឯក វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ(របួសស្រាល)រស់នៅភូមិត្រពាំងផ្លុង ឃុំបាទី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ធ្វើដំណើរពីកើតទៅខាងលិច ដឹកអ្នកដំណើរចំនួន១៥នាក់ ។
ចំណែកម៉ូតូកង់បីកែច្នៃម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស៊ិន សោមលយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ជាកម្មករភ្លើង និងអ្នករួមដំណើរឈ្មោះ ថង មិត្ត ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិជាមួយគ្នា ឈប់លើផ្លូវក្នុងទិសដៅស្របគ្នា ។
នៅពេលបុកហើយនោះ រថយន្តបានរេចង្កូតក្រឡាប់ទៅជាយផ្លូវខាងត្បូង បណ្តាលឱ្យស្លាប់ក្មេងប្រុសម្នាក់ឈ្មោះ សឿ ស៊ុយ អាយុ២ឆ្នាំ រស់នៅភូមិស្រណាល ឃុំស្រណាលស្រុកក្រឡាញ់ ។ ចំណែកអ្នករងរបួសស្រាលប្រុសស្រីក្មេងចាស់មានចំនួន៨នាក់ និងអ្នករបួសធ្ងន់ចំនួន៧នាក់ ។
ក្នុងករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យរថយន្តខូចខាតធ្ងន់ ឯម៉ូតូកង់បីខូចខាតស្រាល ។ ចំពោះមូលហេតុនាំឲ្យមានគ្រោះថ្នាក់ កើតឡើងដោយសាររថយន្តសាំយ៉ុងបើកបរក្នុងល្បឿនលឿន ហើយអ្នកបើកបរដែលសម្រាកមិនគ្រប់គ្រាន់បានងោក១ភាំង ពេលកំពុងកាន់ចង្កូតរថយន្ត ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានាធិបតី Donald Trump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

សញ្ញាទាំង ៧ បង្ហាញថា ស្នេហារបស់អ្នកពិបាកទៅមុខណាស់ អ្នកកំពុងតែមានទំនាក់ទំនងតែម្ខាងហើយ

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

យោបល់ទាំងអស់ (0)