បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-21

មួយករណីទៀតហើយ! ហៅសង្សារចាស់មកផឹកស៊ី ទាស់សម្តី វាយនាងបែកច្រមុះ

#បែកមាត់# #ទាស់# #ជម្លោះ# #សង្គម# #ព័ត៌មានសង្គម# #សង្សារ# #ស្នេហា#

11332

ភ្នំពេញ៖ ថ្មីៗនេះ មានករណីអំពើហិង្សាមួយទៀតបានកើតឡើង លើនារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបុរសដែលជាសង្សារចាស់​បានវាយនាងឡើងបែកច្រមុះ បណ្តាលឱ្យហូរឈាមកក្លាក់។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២អធ្រាត្រ និង២០នាទីយប់ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែលបានឱ្យដឹងថា បន្ទាប់ពីបុរសដែលជាសង្សារចាស់ បានបបួលមកផឹកស៊ីជាមួយនារីរងគ្រោះនៅក្នុងហាង “សាល & ជីង Sal & Jing” ហ្គោលឌិនសូរិយាម៉ល លុះពេលស្រវឹង រាងខ្លួនស្រាប់តែទាស់សម្ដីគ្នា មិនដឹងថាមានជម្លោះអ្វីខ្លះទេ ហើយក៏ដើរចេញទៅខាងក្រៅ ប្រតាយប្រតប់គ្នាឈានដល់កើតមានហិង្សាឡើងបណ្ដាលឲ្យនារីជាសង្សារឈាមច្រមុះ និងខាងប្រុសរបួសត្រង់កបន្តិចបន្តួចផងដែរ។

យ៉ាងណាមិញ ជុំវិញរឿងនេះក៏បង្កឱ្យមនុស្សម្នាមកចោមរោមមើល ហើយសមត្ថកិច្ចមូលដ្ឋានក៏បាននាំភាគីទាំងពីរទៅប៉ុស្តិ៍ដើម្បីសាកសួរ និងសម្របសម្រួលគ្នាផងដែរ៕ ដោយ៖ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)