
TNAOT News
· 2020-09-21
បាតុកម្មថ្មីនៅក្រុងបាងកក ប្រឆាំងរដ្ឋាភិបាល និងផ្គើនព្រះមហាក្សត្រថៃទៀត
#ព្រះមហាក្សត្រ# #បាតុកម្ម# #ទីក្រុងបាងកក# #សង្គម# #នយោបាយជាតិ#
3957
ប្រទេសថៃ ៖ ដោយផ្គើនទាំងចំហចំពោះព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងកន បាតុករច្រើនម៉ឺននាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានលើកគ្នាដើរហែក្បួននៅក្រុងបាងកក ដើម្បីបង្ហាញពីការទាមទារទាំងឡាយ ក្នុងនោះមានការអំពាវនាវមួយឲ្យមានការកែទម្រង់នានាដើម្បីកម្រិតអំណាចព្រះមហាក្សត្រ ។
ក្នុងបាតុកម្មដ៏ធំបំផុតពុំធ្លាប់មានចាប់តាំងពីច្រើនឆ្នាំមកហើយនោះ បាតុករច្រើនម៉ឺននាក់កាលពីថ្ងៃទី១៩ កញ្ញា បានសម្ដែងការគាំទ្រចំពោះការអំពាវនាវឲ្យមានការកែទម្រង់របបរាជានិយម ព្រមទាំងឲ្យមានការដកតំណែងនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធចាន់អូចា អតីតប្រមុខរបបយោធានិងឲ្យបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយព្រមទាំងការបោះឆ្នោត ។ នាថ្ងៃទី២០ កញ្ញា ក្រោយព្រះអាទិត្យរះបន្តិចនៅជិតព្រះបរមរាជវាំងធំក្រុងបាងកក ពួកបាតុករបានយកស៊ីម៉ង់ត៏មកបិទផ្លាកមួយដែលចារពាក្យថា ៉នៅកន្លែងនេះប្រជាជនសម្ដែងពីឆន្ទៈរបស់ខ្លួនគឺប្រទេសនេះជារបស់ប្រជាជន ហើយមិនមែនជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រឡើយ ព្រោះព្រះមហាក្សត្របោកប្រាសយើង ។ ប៉ូលិសមិនបានធ្វើអន្តរាគមន៍ហើយអ្នកនាំពាក្យរដ្ឋាភិបាលលោក ANUCHA BURAPACHAISRI ថ្លែងថា ប៉ូលិសនឹងមិនប្រើប្រាស់អំពើហិង្សាប្រឆាំងពួកបាតុករ និងថារដ្ឋាភិបាលនឹងកំណត់ថាតើនឹងត្រូវមានការប្ដឹងដែរឬយ៉ាងណា ចំពោះបណ្ដាសុន្ទរកថាដែលខុសច្បាប់ ។ នាថ្ងៃទី២១កញ្ញាផ្លាកដែលចារថា កន្លែងនេះ ប្រជាជនសម្ដែងពីឆន្ទះរបស់ខ្លួន គឺប្រទេសនេះជារបស់ប្រជាជន ហើយមិនមែនជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ព្រោះព្រះមហាក្សត្របោកប្រាស់យើង ត្រូវបានគេយកចេញហើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (53)
Bot Clone
· 2020-09-28
I see
មិត្ត301872870
· 2020-09-23
🙄
មិត្ត939583476
· 2020-09-23
😀😀
momy
· 2020-09-22
😯😯😯😯
មិត្ត937196390
· 2020-09-22
😮
រឹងមាំ
· 2020-09-22
🤔🤔🤔
Sreymom7777
· 2020-09-22
😑😑
KOP KUP KIP
· 2020-09-22
wow
Leng Bong
· 2020-09-22
hi
Mat sos
· 2020-09-22
👍👍👍
មិត្ត123045698
· 2020-09-22
😮😮
lim lina8
· 2020-09-22
😀
Suy Chanpov
· 2020-09-22
😎😎
WWE News
· 2020-09-22
wow
Sokun.MEAS
· 2020-09-22
OMG
- 1
- 2
- 3
- 4
ទៅកាន់