បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-22

ព្រះ​អគ្គ​សាវក​ស្តាំ​ឈ្លាសវៃ​ក្នុង​ធម៌​៥​ប្រការ

#ព្រះ​បរម​សាស្តា​# #ការ​និយាយ# #សិល្បៈ និងវប្បធម៌# #ពុទ្ធបរិស័ទ# #ចំណេះដឹង#

1221

ព្រះ​បរម​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ព្រះ​សារីបុត្រ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​កិច្ច​សព្វបែបយ៉ាង ហើយ​តែង​ប្រកបដោយ​ធម៌​៥​ប្រការ​ដែល​ជា​កំពូល​អ្នកមាន​បញ្ញា​ក្នុង​លោក ។

ធម៌​៥​ប្រការ​នោះ​តើ​ដូច​ម្តេច ? ធម៌​៥​ប្រការ​នោះ​គឺ ៖

១- ស្គាល់​អត្ថ បាន​ដល់​ស្គាល់​ប្រ​យោ​ជ​ន៏​ទាំងឡាយ​បាន​ដល់​ស្គាល់​ហេតុ​បច្ច័យ

២- ស្គាល់​ធម៌​បាន​ដល់​ស្គាល់​ធម៌​គួរ​និង​មិន​គួរ​ប្រព្រឹត្ត​ទៅ

៣- ស្គាល់ប្រមាណ បាន​ដល់​ស្គាល់ប្រមាណ​ក្នុង​ការ​ទទួល និង​ការ​បរិភោគ​បច្ច័យ​៤ គឺ​គ្រឿង​ស្លៀកដណ្តប់ អាហារបិណ្ឌបាត ទី​សេនាសនៈ ថ្នាំកែរោគ

៤- ស្គាល់​កាល បាន​ដល់​ស្គាល់​កាល​ថា កាល​នេះ​ជា​កាល​គួរ​នៅ​ក្នុង​ទី​ស្ងប់ស្ងាត់ កាល​នេះ​ជា​កាល​សម្តែងធម៌ កាល​នេះ​ជា​កាល​ចារិក​ទៅ​តាម​ជនបទ

៥- ស្គាល់​បរិស័ទ បាន​ដល់​ស្គាល់​ថា នេះ​ជា​ខត្តិយ​បរិស័ទ នេះ​ជា​ព្រាហ្មណ៍​បរិស័ទ នេះ​ជា​គហបតី​បរិស័ទ នេះ​ជា​សមណ​បរិស័ទ ស្គាល់​ការ​និយាយ ការ​ធ្វើ​ចំពោះ​ប្រជុំជន​ធ្វើ​ដូច​ម្តេច​ទើប​សម​ល្មម​នឹង​បរិស័ទ​នោះ​ៗ ។

ធម៌​៥​ប្រការ​នេះ​មិនមែន​សម្រាប់​តែ​អ្នកបួស​នោះ​ទេ គួរ​កើត​មាន​ដល់​មនុស្ស​ទូទៅ​ផង​ដែរ​ព្រោះ​ជា​ធម៌​ប្រកបដោយ​ប្រយោជន៍​ញុំ​ា​ង​សត្វលោក​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុខក្សេមក្សាន្ត ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (20)

មិត្ត556710576

· 2020-09-28

I see

Seakva

· 2020-09-23

🙏🙏🙏🙏🙏

មិត្ត611550977

· 2020-09-22

សាធុ សាធុ សាធុ

មិត្ត20341843

· 2020-09-22

🙏🙏🙏

មិត្ត814322192

· 2020-09-22

🙏🙏🙏🙏

Oun Nuch486723365

· 2020-09-22

😍😍😍😍

សុធាល់

· 2020-09-22

🙏🙏🙏

Hea ang kam pot

· 2020-09-22

សាធុៗៗ🙏🙏🙏

មិត្ត533234308

· 2020-09-22

🙏🙏🙏

មិត្ត564782635

· 2020-09-22

🙏🙏😊🙏🙏

lim phana

· 2020-09-22

👍👍👍👍

មិត្ត627571703

· 2020-09-22

🙏🙏🙏

Chan Visa

· 2020-09-22

🙏🙏

Chan Saya

· 2020-09-22

👍👍

មិត្ត123045698

· 2020-09-22

🙏🙏🙏

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស