
TNAOT News
· 2020-09-22
ហេតុផលអ្វី? ជា វិបុល បួសជាព្រះសង្ឃ បន្ទាប់ពីផ្អែមល្អែមជាមួយភរិយា
#ជា វិបុល# #កម្សាន្ត# #ការបួស# #តារាខ្មែរ# #គង់ សុជាតិ#
10215
រាជធានីភ្នំពេញ ៖ ទើបតែបង្ហាញពីភាពស្និតស្នាលជាមួយភរិយាអ្នកនាង គង់ សុជាតិ នៅលើកោះមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រឡប់មកពីដំណើរកំសាន្តវិញពិធីករប្រុសដ៏មានប្រជាប្រិយភាព លោក ជា វិបុល បានសម្រេចចិត្តបួសជាព្រះសង្ឃទៅវិញ។
អ្នកនាង គង់ សុជាតិ ដែលជាពិធីការិនីចាស់វស្សាបានបង្ហោះនូវរូបភាពជាច្រើនកាលពីថ្ងៃទី២១ ខែកញ្ញា នូវរូបភាពស្វាមីរបស់នាងបានកោរសក់ដ៏ស្រស់ស្អាត និងបោះបង់ចោលនូវសម្លៀកបំពាក់ហឹកហារឡូយឆាយ មកសាងផ្នួសធ្វើជាព្រះសង្ឃ បំរើនៅក្នុងព្រះពុទ្ធសាសនា។
យ៉ាងណាមិញ នៅជុំវិញការស្នាងផ្នួសបួសជាសង្ឃនេះផងដែរ បានបង្កការភ្ញាក់ផ្អើលទៅដល់មហាជន អ្នកគាំទ្រជាខ្លាំងថា តើមានមូលហេតុអ្វី? បានជាលោកជា វិបុល បុរសសង្ហារ ដែលតែងតែកាន់ក្បាលម៉េក្រូលើឆាកលេងសម្តីក្នុងកម្មវិធីធំៗជាច្រើន បែរជាសម្រេចចិត្តទៅបួស ឬក៏មានរឿងបែកបាក់ស្ងាត់ៗជាមួយនឹងអ្នកនាងគង់ សុជាតិ ឬក៏មានបញ្ហាធំដុំអ្វីដែលលោកត្រូវទៅសង្ងំក្នុងភាពជាសង្ឃ ដើម្បីសិក្សារៀនសូត្រវិន័យធម៌នោះ ។
ជុំវិញបញ្ហាចម្ងល់របស់មហាជនអំពីហេតុផលដែលរុញច្រានលោក ជា វិបុល កោរសក់ និងក្លាយជាព្រះសង្ឃមួយអង្គនេះ ត្រូវបានអ្នកនាង គង់ សុជាតិ បញ្ជាក់ថា គឺស្វាមីអ្នកនាង មិនបានឈឺចិត្តស្អិតទ្រូងរឿងផ្លូវលោកនោះទេ តែស្វាមីរបស់នាងបួសមួយរយៈពេលខ្លី ដើម្បីសងគុណឪពុកម្តាយ ។
អ្នកនាង គង់ សុជាតិ បានរៀបរាប់ទៀតថា «សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា»។
គង់ សុជាតិ និយាយបន្តថា « លោកបង ជា វិបុល សម្រេចចិត្តសាងផ្នួស៣សប្តាហ៍ ដោយ បានសុំច្បាប់ការងាររួចរាល់។ ក្រៅពីមានស្វាមីបួស ក៏មានប្អូនប្រុស អ្នកនាងបួសដែរ ដើម្បី សងគុណម្តាយឪពុក។ នេះជាបំណងដែលលោកបងបុល ចង់បំពេញយូរមកហើយ ទើបតែមានពេល។
ការបួសនេះ តាំងធម៌វិន័យនៅវត្ត (គល់ទទឹង) ដោយបំណងសំខាន់សងគុណឪពុកម្តាយ និងរឿងសំខាន់ៗ ដែលធ្លាប់បន់ពីមុនមក។ ពេលកោសក់បួសមានព្រះសង្ឃសូត្រធម៌ តាអាចារ្យ សូត្រដែរ។
ពេលនោះ បានលើករៀបរាប់ពីគុណមាតាបិតាភ្លាមៗ លោក បង វិបុល ក្តុកក្តួល រលីងរលោងទឹកភ្នែកស្រក់មក។ ឯអ្នកនាង ជា ភរិយា ឃើញបែបនេះ ក៏ក្តុកក្តួលអួលដើម.ក មួយផ្នែកដែរ។
យ៉ាងណា លោកបងបុល បានបំពេញបំណងជូនមាតាបិតាតាមក្បួនសាសនាបុរាណយើងរួចរាល់ នេះជាសទ្ធាជ្រះថ្លាមួយ។
គួររំលឹកថា រវាង គង់ សុជាតិ និង ជា វិបុល ក៏ធ្លាប់ប៉ះពាល់ភាពប្រេះឆាគ្នារឿងស្នេហា។ ក្រោយមកបានសម្រួលគ្នាត្រូវរ៉ូវវិញ ក៏កាន់តែផ្អែមល្ហែមគ្នា ចាក់ទឹកមិនលេច ខ្លាំងជាងក្មេងៗទៅទៀត។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (165)
Monineath Rose
· 2020-09-30
😬🙏🙏🙏🙏🙏
BC M
· 2020-09-28
I see
អានអត្ថបទបានចំណេះដឹង
· 2020-09-28
🤣😂🤣
ID76878572
· 2020-09-27
🙏🙏🙏🙏🙏
MommyK
· 2020-09-27
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
Ah ENG Love Love
· 2020-09-25
😯😯😯🙏🙏
មិត្ត655327859
· 2020-09-24
🙏🙏🙏
មិត្ត195037041
· 2020-09-23
ម៉េចចឹង
មិត្ត268614595
· 2020-09-23
🙂🙂🙂🙂
មិត្ត268254428
· 2020-09-23
🙏🙏🙏
General
· 2020-09-23
😮😮😮
ម៉ាក់ ដារីកា
· 2020-09-23
🥰🥰
មិត្ត397248695
· 2020-09-23
😀😁
LUOT SONG លួត សុង
· 2020-09-23
👍
Thom168
· 2020-09-22
hi
- 1
- 2
- 3
- 4
- 5
- 6
- 8
ទៅកាន់