
Zodiac - តារានិករ
· 2020-09-22
តើអ្នកអាចគ្រប់គ្រងកំហឹងរបស់អ្នកបានយ៉ាងម៉េចដោយយោងទៅតាមតារានិករទាំង ១២
#ចំណេះដឹង# #តារានិករ# #កំហឹង# #អប់រំ និងការងារ# #ការទស្សន៍ទាយ#
6720
មនុស្សម្នាក់ៗតែងមានកំហឹងនៅក្នុងខ្លួនពេលនរណាម្នាក់ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ម្តងៗ។ ជាក់ស្តែងតើអ្នកនឹងធ្វើបែបណាពេលខឹងម្តងៗ។
យោងតាមតារានិករទាំង ១២ ក៏អាចមើលដឹងថាអ្នកអាចគ្រប់គ្រងកំហឹងខ្លួនឯងកម្រិតណាដែរ។
១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖
ជាមនុស្សដែលមិនចង់វែកញែកច្រើនទេព្រោះតារានិករនេះពិតជាស្អប់ការឈ្លោះប្រកែកតឹងសសៃកដាក់គ្នាណាស់។ ប្រសិនបើអ្នកណាធ្វើឲ្យខឹងគឺប្រាកដជាដើរចេញជាមិនខាន។ ព្រោះមិនចង់អនុញ្ញាតឲ្យអារម្មណ៍ខ្លួនឯងមានសភាពសាហាវពេកទេព្រោះដឹងខ្លួនឯងច្បាស់ថាពេលដែលខឹងខ្លាំងម្តងៗអាចនឹងនិយាយពាក្យដែលមិនគួរនិយាយដែលអាចសម្លាប់ចិត្តគេបានដូច្នេះទើបសម្រេចយកវិធីដើរចេញបញ្ចប់កំហឹង។
២. PISCES (១៩ កម្ភៈ ដល់ ២០ មិនា)៖
តារានិករមួយនេះពេលខឹងគឺមិនសូវមានអ្នកដឹងឡើយផ្ទុយទៅវិញពួកគេនឹងដោះស្រាយអារម្មណ៍របស់ពួកគេដោយសន្តិភាពនិងស្ងប់ស្ងាត់នៅក្នុងបន្ទប់របស់ពួកគេហើយនឹងមកនិយាយជាមួយអ្នកនៅពេលដែលពួកគេបានស្ងប់ស្ងាត់អារម្មណ៍ជាងនេះ។ ពួកគេមានទំនោរចង់ចងគំនុំដែរប៉ុន្តែក៏គិតឡើងវិញថាបើចងគុំទុកក្នុងចិត្តតើបានអីមកវិញគឺមានតែរក្សាដុំភ្លើងក្តៅទុកក្នុងទ្រូងប៉ុណ្ណោះ។
៣. ARIES (២១ មិនា ដល់ ១៨ មេសា)៖
ប្រសិនបើ Aries ខឹងម្តងៗអ្នកនៅក្បែរៗប្រាកដជាមិនរួចខ្លួនឡើយ។ គ្មានអ្នកណាម្នាក់ចង់និយាយរក Aries ពេលដែលកំពុងខឹងឡើយព្រោះអីពេលខឹងម្តងៗគឺដូចភ្នំភ្លើងផ្ទុះចឹងហើយអ្នកដែលនៅក្បែរប្រាកដជារលាកមិនខាន។
៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖
ខណៈពេលដែលមាននរណាម្នាក់ធ្វើឲ្យខឹងគឺមិនងាយប្រតិកម្មអីទេតែតារានិកររូបនេះមានទំនោរចងគំនុំទុកតែម្តង។ ព្រោះតារានិកររូបនេះធ្វើអីចូលចិត្តលាក់អារម្មណ៍ខ្លួនឯងមិនងាយឲ្យអ្នកណាដឹងឡើយ។ តែបើចង់ដឹងថាតារានិរករនេះមានអារម្មណ៍បែបណាគឺត្រូវសួរព្រោះអីការសួរនាំអាចរំសាយកំហឹងបានខ្លះ។
៥. GEMINI (២១ ឧសភា ដល់ ២០ មិថុនា)៖
ជាទូទៅមិនសូវជាមានកំហឹងអាក្រក់ប៉ុន្មានទេ ប៉ុន្តែបើពេលពួកគេខឹងគួរទុកឲ្យនៅស្ងៀមល្អជាងការទៅសួរនាំហើយក្រោយពេលដែលរំងាប់កំហឹងហើយគួរទៅសួរនាំមុនព្រោះ Gemini គ្មានថ្ងៃទៅនិយាយរកអ្នកដែលធ្វើឲ្យខឹងមុនឡើយ។
៦. CANCER (២១ មិថុនា ដល់ ២៣ កក្កដា)៖
តារានិករមួយនេះគឺមានអារម្មណ៍ឆាប់ប៉ះទង្គិចណាស់ប្រសិនបើអ្នកធ្វើឲ្យពួកគេខឹងពួកគេនឹងលាក់អារម្មណ៍របស់ពួកគេរហូតដល់ពួកគេផ្ទុះឡើងជាយថាហេតុ។
៧. LEO (២៤ កក្កដា ដល់ ២៣ សីហា)៖
Leo តែងមានអារម្មណ៍ក្តៅក្រហាយដូចភ្លើងចឹងពេលដែលខឹងម្តងៗប៉ុន្តែតារានិកររូបនេះគឺមិនចេះខឹងយូរនោះទេពេលខឹងគឺគួរឲ្យខ្លាចតែក្រោយមកមិនដល់មួយនាទីផងក៏សើចលេងសប្បាយធម្មតា។ ឃើញថា Leo ពិតជាគ្រប់គ្រងកំហឹងរបស់ពួកគេបានយ៉ាងល្អដូចជាសញ្ញាភ្លើងមួយពីព្រោះពួកគេមិនអនុញ្ញាតឲ្យកំហឹងរបស់ពួកគេចូលទៅក្នុងផ្លូវនៃជីវិតរបស់ពួកគេ
៨. VIRGO (២៤ សីហា ដល់ ២៣ កញ្ញា)៖
តារានិករមួយនេះមិនងាយខឹងទេនិងមានសញ្ញាស្ងប់ស្ងាតបំផុតពេលខឹងម្តងៗព្រោះពួកគេមានវិធីសាស្ត្រផ្ទាល់ខ្លួនដើម្បីរំសាយកំហឹងខ្លួនឯងម្តងៗនិងមានទំនោរលាក់អារម្មណ៍ខ្លួនឯងដូច្នេះពួកគេមិនដាក់បន្ទុកអ្នកដទៃជាមួយអារម្មណ៍ខ្លួនឯងទេ។
៩. LIBRA (២៤ កញ្ញា ដល់ ២៣ តុលា)៖
Libra ជាមនុស្សដែលសន្តិភាពដូច្នេះហើយមិនចង់បង្ហាញកំហឹងឲ្យអ្នកណាបានឃើញឡើយហើយម៉្យាងទៀតតារានិករនេះមិនសូវចេះចងគំនុំប៉ុន្មានទេខឹងខ្លាំងយ៉ាងច្រើនគឺដើរចេញហើយ។
១០. SCORPIO (២៤ តុលា ដល់ ២២ វិច្ឆិកា)៖
Scorpio ឆាប់ខឹងណាស់ប៉ុន្តែច្រើនតែមិនឲ្យគេដឹង ផ្ទុយទៅវិញពួកគេនឹងសងសឹកនៅក្នុងចិត្តរបស់ពួកគេពីព្រោះពួកគេមិនចូលចិត្តមនុស្សដែលលេងសើចនឹងអារម្មណ៍របស់ពួកគេឡើយ។
១១. SAGITTARIUS (២៣ វិច្ឆិកា ដល់ ២១ ធ្នូ)៖
តារានិករមួយនេះមិនសូវចេះទប់អារម្មណ៍ខ្លួនឯងប៉ុន្មានទេតែងតែបង្ហាញឲ្យឃើញនៅនឹងមុខតែម្តងដូច្នេះអ្នកដែលធ្វើឲ្យខឹងក៏មិនហ៊ានធ្វើឲ្យខឹងរឿងដដែលម្តងទៀតដែរ។
១២. CAPRICORN (២២ ធ្នូ ដល់ ១៩ មករា)៖
តារានិករមួយនេះមានចរិតដូចក្មេងពេលខឹងម្តងៗសូម្បីតែរឿងតូចតាចក៏ប៉ះពាល់អារម្មណ៍ធ្វើឲ្យឆាប់ខឹងបានដែរ។ ហើយនៅពេលដែលពួកគេខឹងហើយគឺមិនសូវដឹងថារកដំណោះស្រាយរបៀបណាមករំសាយកំហឹងខ្លួនងបានដែរ៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង

ពេលឱ្យកូនតូចគេងក្នុងម៉ាស៊ីនត្រជាក់ អ្នកម្តាយគួរចងចាំ៤ចំណុចនេះ ដើម្បីជួយកូនឱ្យជៀសផុតពីជំងឺផ្លូវដង្ហើម

ឪពុកម្តាយជាគំរូដ៏ល្អបំផុតសម្រាប់កូន បើឪពុកម្តាយស្លូតបូតនិងចិត្តល្អ កូនរបស់ពួកគេនឹងមានពរជ័យនាពេលអនាគត

ពលករខ្មែរ ១រូបទទួល មរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ

យោបល់ទាំងអស់ (0)