
TNAOT News
· 03-17
ចំនួនមនុស្សស្លាប់នៅអាម៉េរិកដោយសារព្យុះកំបុតត្បូងកាលពីចុងសប្តាហ៍នេះ បានកើនឡើងដល់៣៦នាក់ហើយ
#ព័ត៌មាន# #សហរដ្ឋអាម៉េរិក# #ព្យុះកំបុតត្បូង# #DEVELOPING NEWS# #មនុស្សស្លាប់# #ចុងសប្តាហ៍# #ព័ត៍មានអន្តរជាតិ#
2511
ផ្នែកខ្លះនៃរដ្ឋ Pennsylvania, New York និង Mid-Atlantic និងរដ្ឋភាគអាគ្នេយ៍នៅតែស្ថិតក្រោមការឃ្លាំមើលរបស់សេវាអាកាសធាតុជាតិសម្រាប់ការខូចខាតដោយសារខ្យល់ និងព្យុះកំបុតត្បូង ខណៈដែលចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារព្យុះដ៍កំណាចមួយនេះ កាលពីចុងសប្តាហ៍បានកើនឡើងដល់ ៣៦ នាក់នៅទូទាំងរដ្ឋចំនួន ៦ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកកំពុងតាមដានព្យុះកំបុតត្បូង និងខ្យល់ព្យុះនានា ដោយបន្ថែមថា មនុស្សចំនួន ៣៦ នាក់ត្រូវបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ លោក Trump បានប្រកាសថា ឆ្មាំជាតិត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ Arkansas ហើយបានសន្យាជួយដល់មន្ត្រីនៅតាមបណ្តារដ្ឋ និងក្នុងតំបន់ដែលរងផលប៉ះពាល់។
សាលារៀន ផ្ទះប្រជាជន ព្រះវិហារ ក៏ដូចជារថយន្តរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ដោយសារកម្លាំងខ្យល់បក់បោកដ៏អាក្រក់បំផុត ។ លក្ខខណ្ឌអាកាសធាតុដែលមិនអំណោយផល រួមទាំងខ្យល់ព្យុះសង្ឃរា ត្រូវបានគេព្យាករណ៍ថានឹងប៉ះពាល់ដល់តំបន់ដែលមានប្រជាជនជាង ១០០ លាននាក់។ ខ្យល់បក់បោកក្នុងល្បឿនរហូតដល់ ៨០ ម៉ាយក្នុងមួយម៉ោង (១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង) ត្រូវបានព្យាករណ៍ពីព្រំដែនកាណាដាទៅរដ្ឋតិចសាស់ ដោយគំរាមកំហែងលក្ខខណ្ឌនៃខ្យល់ព្យុះនៅតំបន់ភាគខាងជើងដែលត្រជាក់ជាង និងហានិភ័យភ្លើងឆេះព្រៃនៅតំបន់ក្តៅ និងស្ងួតនៅភាគខាងត្បូង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Musk ឆ្លើយតបទៅនឹងលោក Trumpទៅនឹងការងារដែលផ្តល់ឲ្យ

ពេលឱ្យកូនតូចគេងក្នុងម៉ាស៊ីនត្រជាក់ អ្នកម្តាយគួរចងចាំ៤ចំណុចនេះ ដើម្បីជួយកូនឱ្យជៀសផុតពីជំងឺផ្លូវដង្ហើម

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

យោបល់ទាំងអស់ (3)
កូដណែនាំ 91815366
· 03-17
🥲🥲
TechnologyKH
· 03-17
wow
អូនតា លេខកូដ63230368
· 03-17
🙏🙏🙏
- 1
ទៅកាន់