
TNAOT News
· 03-30
ក្រុមជួយសង្គ្រោះថៃ រកឃើញសញ្ញាជីវិតមនុស្សចំនួន ១៥នាក់ ដែលកប់ក្រោមគំនរបាក់បែកនៃអគារ
#ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #គ្រោះរញ្ជួយដី# #ជនរងគ្រោះ# #ប៉ូលីស# #ព័ត៍មានអន្តរជាតិ#
4997
ប៉ូលីស K9s មកពីកងល្បាត និងប្រតិបត្តិការពិសេស ១៩១ និងក្រុមសង្គ្រោះសុនខ USAR THAILAND K9 បានរកឃើញសញ្ញាជីវិតមនុស្សដែលនៅរស់រានមានជីវិតចំនួន ១៥នាក់ ដែលកំពុងកប់នៅខាងក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំក្នុងស្រុក Chatuchak ក្រោយឥទ្ធិពលគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ វាយប្រហារប្រទេសថៃ។
លោក Suriyan Rawiwan ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះទីក្រុងបាងកក បានឲ្យដឹងថា ខណៈពេលនេះក្រុមជួយសង្គ្រោះ កំពុងស្វះស្វែងរកវិធីសាស្ត្រដើម្បីជួយសង្គ្រោះយកមនុស្សដែលនៅរស់រានមានជីវិតចេញមកខាងក្រៅ ហើយក្រោមកិច្ចខិតខំប្រឹងប្រែង យើងសង្ឃឹមថាពួកគេនឹងអាចជួយសង្គ្រោះអ្នកដែលនៅរស់រានមានជីវិតបានក្នុងរយៈពេល ៧២ម៉ោង។ ខណៈគ្រឿងចក្រធុនធ្ងន់ត្រូវបានយើងដាក់ពង្រាយ ដើម្បីបោសសម្អាតកម្ទេចកម្ទី និងជួយក្រុមជួយសង្គ្រោះទៅដល់ជនរងគ្រោះ។
លោកបន្តថា យើងកំពុងរកវិធីដើម្បីជួយយកមនុស្សចេញ តែផលវិបាក គឺបញ្ហាគំនរបាក់បែកធំៗ ដែលយើងត្រូវគិតទាំងជីវិតអ្នកចូលទៅសង្គ្រោះ បើមានអ្វីខុសតែបន្តិច មនុស្សក៏ជួយមិនបាន ក្រុមសង្គ្រោះក៏អាចមានគ្រោះថ្នាក់ដល់ជីវិតទៀត។ ដូចនេះក្រុមជំនាញសំណង់របស់យើង កំពុងប៉ានប្រមាណ ពីហានិភ័យរបស់សំណង់បាក់បែកនេះ នឹងរកច្រករឺជ្រុងណាមួយដែលអាចឲ្យក្រុមសង្គ្រោះចូលសង្គ្រោះបានលឿន ព្រោះថាបើប្រតិបត្តិការជួយសង្រ្គោះនេះមានការយឺតយ៉ាវ ជនរងគ្រោះដែលជាប់ក្រោមគំនរអាគាក៏អាចមានគ្រោះថ្នាក់ដល់ជីវិតដូចគ្នា។
ជាមួយគ្នានេះ អភិបាលក្រុងបាងកក លោក Chadchart Sittipunt ក៏បានចុះត្រួតពិនិត្យទៅដល់កន្លែងបាក់ស្រុត កាលពីព្រឹកថ្ងៃសៅរ៍ ហើយបាននិយាយថា រថយន្តស្ទូចនឹងលើកកំទេចកំទី និងផ្នែកបេតុងដែលជាបំណែកនៃអគារដែលបានស្រុតនោះចេញដើម្បីងាយស្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ដោយសារការដួលរលំនៃអគារនៅក្នុងស្រុក Chatuchak បានកើនឡើងដល់ចំនួន ៩នាក់ហើយ ខណៈដែលមនុស្ស ៧៨នាក់ទៀតនៅតែបាត់ខ្លួន ហើយអត្តសញ្ញាណរបស់ពួកគេក៏មិនទាន់ត្រូវបានបញ្ជាក់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត

ស្ត្រី «អភ័ព្ទ» ដែលច្រើនតែនិយាយពាក្យ៣ប្រយោគនេះ ជីវិតគឺមិនអាចប្រសើរឡើងទេ

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

ពេលចាស់ទៅ ចំណុចទាំង៤នេះនឹងជួយឱ្យអ្នកមានជីវិតពោរពេញដោយក្តីសុខ

យោបល់ទាំងអស់ (3)
RaksmeyVlog
· 03-31
អាណិតជាពិសេសកូនតូចៗដែលគ្នាមិនទាន់បានធំធាត់យល់សេចក្ដីនៅឡើយទេ បានជួបនូវគ្រោះទុរ្ភិក្សមួយនេះជាទីសង្វេគណាស់
អូនតា លេខកូដ63230368
· 03-30
🙏🙏🙏
កូដណែនាំ 91815366
· 03-30
🙏🙏🙏
- 1
ទៅកាន់