
TNAOT News
· 2020-04-25
ទាហានអាមេរិកទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩
#COVID-19# #ទាហាន# #ធ្វើតេស្ត# #សង្គម# #អាមេរិក# #នយោបាយជាតិ#
808
កម្លាំងទាហានអាមេរិក បានរៀបចំគម្រោងធ្វើតេស្តទៅលើទាហាន ១,៤ លាននាក់ ហើយនេះជាការធ្វើតេស្តទ្រង់ទ្រាយធំបំផុត ដើម្បីស្វែងរកទាហានឆ្លងវីរុសកូវីដ១៩ ។ លោក John Hyten អនុប្រធានគណ:កម្មការទីបញ្ជាការកម្លាំងទាហានអាមេរិក បានបញ្ជាក់ថា មន្ទីរបញ្ចកោណនឹងធ្វើតេស្តដល់ទាហាន៦ម៉ឺននាក់ ក្នុងមួយថ្ងៃ។
លោក John Hyten បានបញ្ជាក់ថា «យើងនឹងធ្វើតេស្តដល់កម្លាំងទាហានទាំងអស់ ដើម្បីធានា ថា មិនមានទាហានអាមេរិកណាម្នាក់ឆ្លងកូវីដ១៩នោះឡើយ។ ក្រៅពីនេះ ទាហានបម្រុង ក៏ត្រូវធ្វើតេស្តផងដែរ។
តាមព័ត៌មានពីមន្ទីបញ្ចកោណ បានបញ្ជាក់ថា ទាហានអាមេរិកនឹងត្រូវចែកចេញជា៤ក្រុម ។ ក្រុមទី១ គឺកម្លាំងបរមាណូយុទ្ធសាស្ត្រ ។ ក្រុមទីពីរគឺ កម្លាំងទាហានស្ថិតនៅតំបន់ប្រយុទ្ធ និងចូលរួមសកម្មភាពទប់ស្កាត់កូវីដ១៩។ ក្រុមទី៣ គឺទាហានឈរជើងនៅក្រៅប្រទេស ហើយក្រៅពីនេះ គឺស្ថិតនៅក្នុងក្រុមទី៤។
សកម្មភាពខាងលើបានកើតឡើង ក្រោយពេលកម្លាំងទាហានអាមេរិកឆ្លងកូវីដ១៩ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម អាមេរិកមានទាហានឆ្លងកូវីដជិត១០០នាក់។ មកទល់ពេលនេះ មានកម្លាំងទាហានអាមេរិក ជិត៤ពាន់នាក់ហើយ ឆ្លងកូវីដ១៩៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (3)
Devi
· 2020-04-25
ការឆ្លងដល់កម្លាំងទាហានច្រើន ប៉ះពាល់ដល់ សកម្មភាពរបស់យោធា
Phon
· 2020-04-25
បើអាមេរិកពន្យាពេលធ្វើតេស្ត្រនោះ និងមានទាហាជាច្រើនឆ្លងកូវីដ១៩
CHANTRATEVIE
· 2020-04-25
ទាន់តែធ្វើតេស្តទាំងអស់ទើបអាចធានាថាទាហានមិនមានឆ្លងកូវិដ
- 1
ទៅកាន់