បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-03

អ៊ីស្រាអែល​ សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ​​​​​​កម្ទេចគោលដៅ​កំណត់​បានល្អ

#មីស៊ីល# #សង្គម# #ប៉ាលិស្ទិក# #អ៊ីស្រាអែល# #នយោបាយជាតិ#

3136

មជ្ឈមណ្ឌលផលិតអាវុធ​របស់អ៊ីស្រាអែល ​បានធ្វើតេស្តសាកល្បង​ប្រព័ន្ធមីស៊ីល​បាលីស្ទិក​ រយៈចម្ងាយខ្លី​ប្រកបដោយជោគជ័យ គឺកម្ទេចគោលដៅ​​ដែលបានកំណត់​បានជាក់លាក់ ។ 

មជ្ឈមណ្ឌល​ផលិតអាវុធ​ធុនធ្ងន់ ​រយៈចម្ងាយឆ្ងាយ (LORA) របស់អ៊ីស្រាអែល បានបាញ់សាកល្បង​ប្រព័ន្ធមីស៊ីលពី​លើផ្ទៃទឹកសមុទ្រ ប្រកបដោយជោគជ័យ ។ ការបាញ់សាកល្បងពីលើទឹកនេះ ដោយសារ​នៅលើដីគោក​ មានការរឹតបន្តឹង​ខ្លាំង​ ទប់ស្កាត់ការឆ្លងរាតត្បាតវីរុស​កូវីដ​១៩ ។ ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ គេបានប្រើប្រាស់ជើងទម្រ​ពីលើដីគោក​ផងដែរ ។ ប្រព័ន្ធអាវុធ LORA ដែលថា មានរយៈចម្ងាយ​៤០០គីឡូម៉ែត្រ​នោះ កម្ទេចគោលដៅ​ដែលបានកំណត់ទុកបានយ៉ាងជាក់លាក់​បំផុត ។ នេះបើតាម​ឧស្សាហកម្ម​​​ដែនអាកាស​របស់អ៊ីស្រាអែល (IAI)។ 

ប្រភពសារព័ត៌មាន Sputnik បានផ្សាយ ​នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា ឧស្សាហកម្ម​ដែនអាកាស​អ៊ីស្រាអែល ឬ IAI បានបាញ់សាកល្បង​មីស៊ីល​២គ្រាប់ ក្នុងនោះ​មួយគ្រាប់​ជាមីស៊ីលប៉ាលីស្ទិក ​រយៈចម្ងាយខ្លីរបស់​មជ្ឈមណ្ឌល​ផលិតអាវុធ​ធុនធ្ងន់ (LORA) ផងដែរ ។ ការបាញ់សាកល្បងនេះ​ទទួលបានជោគជ័យ បន្ទាប់ពីវាបានកម្ទេចគោលដៅ​បណ្តែត​នៅលើទឹក​ ដែលបានកំណត់​បានសម្រេច​ ក្នុងរយៈចម្ងាយ​៩០គីឡូម៉ែត្រ និង​៤០០គីឡូម៉ែត្រ ។ សេចក្តីថ្លែងការណ៍​របស់ឧស្សាហកម្ម​នេះ បញ្ជាក់ថា មីស៊ីលទាំងនេះបាន​​កម្ទេចគោលដៅ​ ដែលបានកំណត់ប្រកបដោយជោគជ័យ ។ 

សេចក្តីថ្លែងការណ៍បន្តថា មីស៊ីលទាំងនេះបាន​បាញ់ចេញ​ទៅកាន់គោលដៅ​ ។ វាចូលគន្លង​ជាក់លាក់​ដែលបានកំណត់ និងចំគោលដៅ​បំផុត ។ 

គួរបញ្ជាក់ថា មជ្ឈមណ្ឌល​ផលិតអាវុធ LORA របស់អ៊ីស្រាអែល គឺជាអ្នក​ផលិតប្រព័ន្ធមីស៊ីលប៉ាលីស្ទិក​ប្រយុទ្ធ និង​ពហុ​ចម្ងាយ ដែលអាចបាញ់ចេញពី​ផ្ទៃទឹក​ទៅលើដីគោក និងបាញ់ចេញពី​ដីគោកទៅលើដីគោក ។ មជ្ឈមណ្ឌល LORA នេះ​បង្កើតឡើង​ដោយ​​ឧស្សាហកម្ម​ដែនអាកាសអ៊ីស្រាអែល (IAI) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាជាតិ និងពិភពលោក សម្រាប់ផលិតប្រព័ន្ធការពារដែនអាកាស, ផលិតប្រព័ន្ធរ៉ាដា ផ្កាយរណប និងការផ្គត់ផ្គង់បច្ចេកវិទ្យាដទៃផ្សេងទៀត មានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែល ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (31)

មិត្ត20341843

· 2020-06-06

😮😮😮😮

LY Veasna2

· 2020-06-05

👍👍👍

minion

· 2020-06-04

👍👍

នីតា 19270993

· 2020-06-04

😍😍

ណាផា 29907829

· 2020-06-04

😊😊

Moon20

· 2020-06-04

👍👍

ID77395591

· 2020-06-04

Wow🙀

ID78215385

· 2020-06-04

🤗🤗🤗

Bunthoeun Love

· 2020-06-04

😛😍😍

Zaha kh

· 2020-06-04

👍👍

មិត្ត003

· 2020-06-04

បង្កើតដើម្បីអ្វី

ID77136588

· 2020-06-03

🙂

មិត្ត446985617

· 2020-06-03

😄😄😄

ID77210153

· 2020-06-03

🤗🤗

មិត្ត813682426

· 2020-06-03

🙄🙄🙄

  • 1
  • 2
  • 3
ទៅកាន់

ការណែនាំពិសេស