
TNAOT News
· 2020-04-01
វិធីសាស្ត្រក្នុងការការពារខ្លួន និងគ្រួសារនៅក្នុងផ្ទះដោយសង្ស័យមានរោគសញ្ញាជំងឺកូវីដ ១៩
#COVID-19# #គន្លឹះថែទាំសុខភាព# #ការពារខ្លួន# #សុខភាព# #ក្អក#
10047
អំឡុងពេលដែលមានកូវីដ ១៩ កំពុងតែមានការរាតត្បាតនៅជុំវិញពិភពលោក មានគ្រប់វេបសាយនៅក្នុងប្រទេស និងក្រៅប្រទេសទាំងអស់បានចេញនូវព័ត៍មានណែនាំមួយចំនួនទាក់ទងនឹងវិធីសាស្ត្រក្នុងថែទាំសុខភាព ការការពារខ្លួន ការលាងសម្អាតសម្ភារ និងថែទាំសមាជិកទាំងអស់នៅក្នុងគ្រួសារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយនៅក្នុងថ្ងៃនេះពីវិធីសាស្ត្រក្នុងការការពារ និងសម្អាតខ្លួនឲ្យបានត្រឹមត្រូវប្រសិនជានៅក្នុងផ្ទះរបស់អ្នកមានសមាជិកណាម្នាក់មានការសង្ស័យ ឬមានរោគសញ្ញាណាមួយដែលដូចជំងឺរលាកផ្លូវដង្ហើម (វីរុសកូវីដ ១៩)។ វិធីសាស្ត្រនោះរួមមាន៖
1, លាងសម្អាតដៃជាមួយសាប៊ូ និងផលិតផលផ្សេងៗដូចជា អាល់កុល និងជែលលាងដៃជាប្រចាំបន្ទាប់ពី ៖
- ក្អក និងកណ្តាស់
- អំឡុង និងក្រោយពេលអ្នករៀបចំម្ហូបអាហារសម្រាប់អ្នកជំងឺ
- មុនពេលញ៉ាំម្ហូបអាហារ
- បន្ទាប់ពីប្រើបង្គន់រួចរាល់
- អំឡុង និងក្រោយពេលថែទាំអ្នកជំងឺ
- នៅពេលដែលអ្នកឃើញដៃទាំងពីរកខ្វក់
2, ជៀសវាងការប៉ះពាល់ដោយផ្ទាល់ទៅលើអ្នកអ្នកជំងឺ និងចៀសវាងការចែករំលែករបស់របរផ្សេងៗដូចជាឧបករណ៍ប្រើប្រាស់ ចាន ស្លាបព្រា ភេសជ្ជៈនិងកន្សែងជូតដៃ ឬជូតមុខជាដើម។
3, នៅពេលអ្នកក្អក និងកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃបត់ ឬប្រើសម្ភារផ្សេងៗដែលអាចបោះចោលបាន ហើយត្រូវបោះចូលក្នុងធុង ឬថង់សម្រាមភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច។
ទាំងអស់នេះគឺជាវីធីសាស្ត្រដ៏ល្អរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញ និងដាស់តឿនទៅកាន់មនុស្សគ្រប់ៗរូបនៅលើពិភពលោកឲ្យមានការការពារខ្ពស់ និងទប់ស្តាត់ដើម្បីកុំឲ្យរីករាលដាលពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានដោយងាយស្រួល និងជាពិសេសគឺក្រុមគ្រួសាររបស់អ្នកផ្ទាល់តែម្តង។ មួយវិញទៀតប្រសិនជាមានគ្រួសារណាម្នាក់ដែលមានអាការៈធ្ងន់ធ្ងរដូចក្នុងករណីណែនាំនៃជំងឺកូវីដ ១៩ អ្នកត្រូវរាយការណ៍ និងទាក់ទងទៅទូរសព្ទលេខ ១១៥ ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញតាមដានពិនិត្យ និងព្យាបាលជាបន្ទាន់៕
ប្រែសម្រួលដោយ៖ Seyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ

កុំចង់ស្រណុកពេក! នេះជាគន្លឹះមួយចំនួន ដើម្បីចាកចេញពីតំបន់សុខស្រួល ពង្រឹងខ្លួនឯងកាន់តែរឹងមាំ និងឯករាជ្យ

ស្រីៗកុំតាមចិត្តគេពេក! បើអ្នកហ៊ានបដិសេធក្នុងរឿង ៣ នេះជាមួយនឹងដៃគូ នឹងធ្វើឱ្យគេកាន់តែខ្វល់ យកចិត្តទុកដាក់នឹងអ្នកកាន់តែខ្លាំង

យោបល់ទាំងអស់ (16)
មិត្ត19022162
· 2020-04-08
lor
Ji Pheak
· 2020-04-04
កាពារដើម្បីសុខភាពទាំងអស់គ្នា
Eam chanvineam
· 2020-04-04
សូមចូលថែរក្សាសុចភាពទាំងអស់គ្នា
មិត្ត252982937
· 2020-04-04
ចង់ប្តូកាក់ធើ្វមិចបង
មិត្ត01357936
· 2020-04-03
65050450
ID76895018
· 2020-04-03
Good
Phary lovely
· 2020-04-02
ចូលរួមថែសុខភាពខ្លួនឯង ដើម្បីយើងទាំងអស់គ្នា
HONG LOVE YOU
· 2020-04-02
He Guy Care Pg na Me barom😑😑
Huor NeW YT
· 2020-04-02
ការពារផង
Phearom Khy
· 2020-04-02
យើងរួមគ្នាប្រឆាំងជំងឺកូវីដ១៩តាមការណែនាំរបស់អង្គការសុខភាពពិភពលោក
ID77119843
· 2020-04-02
8960063
Malav Cheng
· 2020-04-01
តោះអនុវត្តទាំងអស់គ្នា
SREY LUCH
· 2020-04-01
កូវីដ ១៩អើយពេលណាឯងទៅវិញ ខ្ញុំខ្លាចអ្នកណាស់
Hak
· 2020-04-01
អរគុណសម្រាប់ការចែករំលែកអត្ថបទមួយនេះ
HOK
· 2020-04-01
អត្ថបទមួយនេះពិតជាសំខាន់ណាស់សម្រាប់គ្រួសារនិងខ្លួនឯង
- 1
ទៅកាន់