
TNAOT News
· 2020-09-21
ហួសចិត្ត សង្សារវាយប៉ោងមុខប៉ុណ្ណឹងហើយ ខាងស្រីនៅតែស្រលាញ់និងបោះពាក្យសម្តីបែបនេះទៀត
#វាយប៉ោងមុខ# #វាយសង្សារ# #សង្គម# #ស្រលាញ់# #ព័ត៌មានសង្គម# #សង្សារ# #ស្នេហា#
11798
ភ្នំពេញ៖ កាលពីថ្មីៗនេះ មានករណីផ្ទុះអំពើហិង្សាមួយបានកើតឡើងលើនារីម្នាក់ ដែលស្រលាញ់គ្នាជាមួយសង្សាររាប់ឆ្នាំហើយ តែបែរជាសង្សារខាងប្រុស វាយនាងឡើងប៉ោងមុខប៉ោងមាត់ទៅវិញ។
យ៉ាងណាមិញ សមត្ថកិច្ចបានចាប់ខ្លួនជនបង្កដែលជាសង្សារប្រុសនោះយកទៅដាក់ទោសតាមផ្លូវច្បាប់ហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការហួសចិត្តនោះ គឺត្រង់ថាជនរងគ្រោះឈ្មោះ នួន គឹមឡាង បានបង្ហោះសារមួយដោយរៀបរាប់ថា៖ “បងធ្លាប់សន្យាថាឈប់វៃអូន បងសន្យាថាមើលថែអូន បងធ្វើអត់បាន អូនសុំទោស សង្ឃឹមថាបងនឹងកែខ្លួន។”
បើមើលតាមសារនេះអាចសបញ្ជាក់បានថា បើទោះបីជាខាងប្រុសបានវាយខាងស្រីឡើងប៉ោងមុខប៉ោងមាត់ប៉ុណ្ណឹងក្តី ក៏ខាងស្រីនៅតែមានចិត្តស្រលាញ់និងអាណិតសង្សារខ្លួនជានិច្ច។
ជុំវិញរឿងនេះ មហាជនជាច្រើនក៏មានការប្រតិកម្មខ្លាំងចំពោះរឿងមួយនេះដែរ ថាមិនគួរណាឡើយខាងប្រុសទៅវាយខាងស្រីបែបនេះសោះ ហើយវាក៏ជាមេរៀនសម្រាប់នារីគ្រប់រូប ថាមុននឹងស្រលាញ់បុរសណាម្នាក់ គួរណាត្រូវជ្រើសរើស មនុស្សល្អ ដែលមានការទទួលខុសត្រូវខ្ពស់ ទើបអាចផ្តល់សុភមង្គលដល់ខ្លួនបាន៕ ដោយ៖ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)